Saturday, July 30, 2016

ថាមពលនៃពណ៌ទៅលេីលំនៅស្ថាន និងជិវិតរស់នៅប្រចាំថ្ងៃ


ការជ្រេីសរេីសពណ៌មកប្រេីនៅក្នុងបន្ទប់របស់លោកអ្នកគឺវាស្តែងចេញអោយឃេីញអំពីលក្ខណះសម្បត្តិ នឹង អត្ថចរិកផ្ទាល់ខ្លួនរបស់អ្នកចេញមកក្រៅបានយ៉ាងងាយ។
ប៉ុន្តែមុនពេលដែលលោកអ្នកសម្រេចចិត្តជ្រេីសរេីសយកពណ៌ណាមួយមកប្រេីនៅក្នុងបន្ទប់របស់លោកអ្នកមិនថាជាបន្ទប់គេង ផ្ទះបាយ បន្ទប់់ទទួលភ្ញៀវ  បន្ទប់ធ្វេីការ ឬ បន្ទប់ទឹកឡេីយ។អ្នកគួរតែគិតគួរអោយបានម៉ត់ចត់មុនជាមុនសិន។ព្រោះថា ពណ៌ដែលអ្នកប្រេីនៅក្នុងលំនៅស្ថានរបស់អ្នកវាគឺមានថាមពលជាខ្លាំងមកលេីជិវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។
ជាពិសេស នៅក្នុងបន្ទប់មួយយេីងមិនអាចប្រេីពណ៌លេីសពី ៣ពណ៌ទៅ៤ពណ៌ឡេិយ។ករណីយេីងប្រេីពណ៌ច្រេីនលេីសពីនេះវានិងធ្វេីអោយបន្ទប់របស់អ្នកទៅជារញេរញៃ ហេីយនិងពិបាកក្នុងការរៀបចំទៅវិញទេ។នៅក្នុងនោះដែលការប្រេីកំរិតនៃពណ៌ក៍គួរតែយកចិត្តទុដាក់ផងដែរ។ព្រោះថាបេីអ្នកប្រេី កំរិតពណ៌នោះស្រាលពេក ឬ ចាសពេកវានឹងធ្វេីអោយថាមពលនៃពណ៌វាក៏ប្រែប្រួលទៅតាមនោះដែល។Example បេីសិនជាអ្នកប្រេីពណ៌ដែលមានលក្ខណះស្រាលវានិងធ្វេីអោយបន្ទប់របស់អ្នកមេីលទៅមានពន្លឺច្រេីន ហេីយ និងធំជាង មុន។តែបេីអ្នកពណ៌ធ្ងន់ ឬ ស្រអាប់វិញវានិងធ្វេីអោយបន្ទប់របស់អ្នកហាក់ដូចជាមានភាពកក់ក្តៅ និងមានទំហំធំប្រៀបដូចវាគ្មានដែនកំណត់នោះដែរ។
យេីងនាំគ្នាមកមេីលថាពណ៌នីមួួយៗមានការដាក់សំពោធអ្វីខ្លះមកលេីបន្ទប់របស់លោកអ្នក ហេីយពណ៌ណាគួរប្រេីនៅក្នុងបន្ទប់ណា៖
១.ពណ៌ក្រហមៈ


ពណ៌ក្រហមវាបានជួួយលេីកថាមពលនៅក្នុងបន្ទប់អោយកេីនឡេីង បេីសិនជាអ្នកប្រេីវាក្នុងបន្ទប់ទទួលភ្ញៀវវានឹងធ្វេីអោយអ្នកមានអារម្មណ៌ថាចង់និយាយ។ហេីយបេីប្រេីក្នុងបន្ទប់គេងវិញវានិងធ្វេីអ្នកមានអារម្មណ៌ស្រេីបស្រាល។តែសូមប្រយត្ន័អ្នកមិនគួរប្រេីពណ៌ក្រហមច្រេីនទេបេីសិនជាក្នុងផ្ទះកអ្នកមាន អ្នកជំងឺលេីស ឈាម និងជំងឺបេះដូង។ ព្រោះវាអាចធ្វេីអោយកំរិតឈាមកេីនឡេីងរហ័ស និងធ្វេីអោយចង្វាក់បេះដូងដេីរលឿន។
២.ពណ៌លឿង


គេច្រេីនប្រេីក្នុង បន្ទប់ទឹក ហេីយនិងផ្ទះបាយ។ជាពិសេស គេប្រេីវានៅច្រក់ចូល កន្លែងតូចចង្អៀត់ជាដេីម ព្រោះថាវាពណ៌ដែលធ្វេីអោយរិករាយ និង មានអារម្មណ៌ថាមានការស្វាគមន៍។ប៉ុន្តែ យេីងមិនគូរយកវាធ្វេីជាពណ៌មេឡេីយ។ហេីយវាក៏េជាណ៌ដែលធ្វេីអោយមនុស្ស ឆាប់មានអារម្មណ៏ឆេវឆាវដែល។
៣ ពណ៌ខៀវ


វាត្រូវបានគេណែនាំអោយប្រេីក្នុង បន្ទប់គេង និង បន្ទប់ទឹក។ព្រោះវាអាចធ្វេីអោយ កំរិតឈាមថយចុះ និងចង្វាក់បេះដូងដេីរបានល្អ ដូចនេះវាពិតជាល្អណាស់់សម្រាប់អ្នកដែលមានជំងឺនេះ។តែសូមប្រយត្ន័ចំពោះការកំរិត ពណ៌របស់វាព្រោះអាចអោយវាមានផលមិនល្អវិញបេីអ្នកប្រេីវាមិនបានត្រឹមត្រូវ។
៤ ពណ៌បៃតង


បៃតងអាចជួយអោយភ្នែករបស់យេីងបានសំរាកបានល្អ ហេតុនេះហេីយទេីបគេតំរូវអោយយេីង
ប្រេីពណ៌នេះខ្លះៗនៅក្នុងការិយាល័យ។ដោយសារតែវាអាចអោយយេីងមានអារម្មណ៌ថាស្និតស្នាលជាមួយធម្មជាតិ ហេតុនេះហេីយទេីបវាក្លាយជាជំរេិសល្អសម្រាប់បន្ទប់គេង។

៥ ពណ៌ទឹកក្រូច



ពណ៌ទឹកក្រូច អាចធ្វេីអោយមានភាពទាក់ទាញ,រំភេីប, ក៏ប៉ុន្តែវាមិនត្រូវបានគេប្រេីទេនីក្នុងបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវឡេីយ ។តែវាត្រូវបានគេប្រេីក្នុងហាត់ប្រាណ។ព្រោះវាអាចអោយយេីងមានអារម្មណ៍ថាចង់បញ្ចេញថាមពល និង មានអារម្មណ៍ថាស្រឡះ និងស្វាងពីងងុយគេង។



សូមអគុណចំពោះការ ចំនាយពេលវេលាដ៏មានតម្លៃរបស់អស់លោកអ្នក
ហេីយក៏សូមអធ្យស្រ័យចំពោះការប្រេីពាក្យមិនសមរម្យ
សូមអគុណ។








No comments:

Post a Comment