បេីតាមដំណាលរៀងនិទានតៗគ្នាជាយូរមកហេីយបានបញ្ជាក់អោយយេីងឃេីញយ៉ាងច្បាស់ថាពិធីបុណ្យគេប្រារព្វឡេីងដេីម្បីសាយមាខផលដល់ពួកប្រេតដែលរស់នៅជាមួយនឹងផលកម្មដែលខ្លួនបានសាងកាលពីខ្លូនរស់នៅយ៉ាងលំបាកវេទនារកទីប្រៀបគ្មាន។ហេីយក្នុងនោះដែលពពួកប្រេតទាំងនោះត្រូវបានបែងចែកជា១២ ពួកទៅតាមកំរិតនៃផលកម្មរបស់ពួកគេ។
១.ពពួកប្រេតប្រភេទទី ១ វន្តាសា
ប្រេតប្រភេទនេះមានរូបរាងអាក្រក់ក្រៃ មាន មុខក្រញូវ ភ្នែកលួង ដុះរោមស្រម៉ូវ វៀចកំប៉ូវ ខ្លួនមានក្លិនខ្មួរ ស្គមដួចកុក ដំបៅពេញខ្លួន នៅរាប់រយលានឆ្នាំ។ប្រេតនេះសីុតែកំហាក មិនដែលស្គាល់បាយទឹកទេ។កម្មដែលបណ្តាលអោយពពួកគេរងផលកម្មបែបនេះព្រោះកាលពីនៅរស់គេជាមនុស្សដែលធ្វេីបុណ្យដោយមិនមានចិត្តជ្រះ មានចិត្តកាចឬស្យា ស្តោះដាក់អាហារអោយ អ្នកមានសីលខ្ពស់។
បែងចែកភោជន ស្មោកគ្រោក ខាកស្តោះដាក់ទីវត្តជាដេីម។
២. ពពួគប្រេតប្រភេទទី ២ កុណបាស
ប្រេតប្រភេទនេះ មានពោះធ្លាក់ស្រយោក សក់វែងអូសដី ច្រមុះខេីចខ្លី ក្បាលធំជាងខ្លួន គួរអោយខ្លាច។ ប្រេតប្រភេទនេះសីុតែសីុតែរបស់ដែលមានក្លិនស្អុយអាសោចិ ដូចជាខ្ទុះឈាម សាកសព ដែលស្អុយរលួយ ។តែខណះពួកគេសីុកាន់តែច្រេីន និងធ្វេីអោយកាន់តែឃ្លានទ្វេដង។
៣ ពពួកប្រេតទី៣ គូថទាទក
មាត់ខេីច ដុះរោមជិតឈឹងកខ្លី ក្បាលក្រមាងសក់ដុះខាងៗត្រចៀកកំបិុត រាងស្គូម ។ប្រេតប្រភេទនេះសីុតែលាមក មិនដែលស្គាល់បាយទេ។ផលកម្មនេះបណ្តាលមកពី ជាតិមុន ជាជនពាលា កោងកាចគម្រាមអ្នកបួសអោយឆានអាចម៍គោក្របី។
៤. ពពួកប្រេតទី៤ អគ្ខិជាលមុខ
ភ្លេីងឆេះរោលពេញប្រាណ រេក្បាលងងក់ ភ្លេីងចេញតាមរន្ធមាត់ របករលាត់ទាំងយប់ទាំងថ្ងៃ។ស្រេកទឹកខ្លាំងណាស់ ចុកសៀតរង ទុក្ខច្រេីនសព្វប្រការ។កាលខ្លួននៅរស់ជាមនុស្សចូលចិត្តលេងបញ្ឆោតគេ ។
៥ ពពួកប្រេតទី៥ សុចិមុខ
ប្រេតមានមាត់ស្រួចដូចម្ជុល ដៃជេីងធំៗ រាងទុលមុល ភ្នែកលៀក្រឡោត មានស្រែងពេញខ្លួន។ស្រេកឃ្លានអាហារណាស់ សីុមិនកេីតត្រង់មាត់ខ្លួនតូចពេក។កាលពីជាតិមុន មិនដែលធ្វេីបុណ្យ កំណាញ់រងកម្ម។
៦.ពពួកប្រេតទី៦ កណ្ហជិ
រាងធំខ្ពស់ ដូចយក្ស ច្រមុុះធំខ្លី កវែងនក្បាលផ្អៀង ដៃចេីងក្រញាង ដងខ្លួនដុះស្លែស្រមាញ រោមដុះដូចស្មៅ។ នៅពេលណាស្រេកឃ្លានពេលឃេីញទឹកឬ ចំណីអាហារ ហេីយបំរុងនិងបរិភោគតែបែរក្លាយជាភ្លេីង និង ដំថ្មទៅវិញ។កាលពីនៅរស់ ចូលចិត្តដឹកគរចូលវត្ត អោយគោរសីុដំណាំសង្ឃ មិនស្តាប់សង្ឃ ចចេស។
៧. ពពួគប្រេតទី៧ សុនិជ្ឈា
មានរូបរាងគ្រាំគ្រា ដុះកន្ទុយពីមាត់ ពោះកប៉ោង ច្រមុះកញ្ឆត ក្បាលដុះរោមស្គុល មាត់ស្អុយខ្មុខ្មោះ។បិរភោគអ្វីមិនកេីតទេព្រោះមាត់ដុះកន្ទុយ។កាលពីខ្លួននៅរស់ចូលចិត្តនិយាយចាក់ដោត ឡកឡេីយបញ្ឆោតបញ្ឈឹ និងចូលចិត្តញុញងអ្នកដទៃ។
៨ ពពួកប្រេតទី៨ សត្ថង្គ
មានរាងទុយមុយដំបៅពេញខ្លួន សាច់ពោបពេញដោយពងរុយ សាច់ហេីម ពពុរ ភ្នែកធំទ្រយុក ក្លិនស្អុយគគ្រុក ច្រមុះវែង។ដោយសារតែការស្រេកឃ្លាន ខំយកដៃខ្វារ ហែកសាច់ខ្លួនសីុជាអាហារ។កាលពីនៅរស់ជាមនុស្សកោងកាចដាល់តបម៉ែពុក និង ប្រកាន់គំនិតក្រពេី។
៩ ពពូកប្រេតទី៩ បព្វតង្ត
មានដៃជេីងខ្លី ប្រហែលមួយគក់ ខ្លួនវែងជ្រងក់ ក្បាលតូចកខ្លី សាច់រឹងដី ភ្លេីងឆេះទាំងយប់ទាំងថ្ងៃ។ទោះបីជាស្រេកឃ្លានយ៉ាងណាក៏មិនស្លាប់ដោយសារតែអំណាចនៃកម្មដែលខ្លួនបានសាង។កាលនៅរស់ចូលចិត្តអំពេីរកាប់សម្លាប់ បង្ហិនបង្ហោច។
១០ ពពួកប្រេតទី១០ អជតរង្គ
មានខ្លួនជាពស់ ក្បាល់ជាសត្វខ្លា ជួនក្បាលជាឆ្មារ ឬ គោរក្របីក៏មាន។កម្មទាំងនេះកាលខ្លួននៅរស់ចូលចិត្តប្រព្រឹត្តិប៉ោឡែ កោងកាច មាត់រអិល ជេរអ្នកមានគុណជាដេីម។
១១ ពពូកប្រេតទី១១ វិមានិក
មានរូបធំទ្រមឹង រាងធាត់ក្រអាញដុះរោមជិត ពោះប៉ោង ត្រង់ភ្លឹង ។មានក្តីសុខទុក្ខស្មេីរគ្នាដៃមាន កាន់អាវុធ ចិត្តកាច សាហាវ ក្នុងចិត្តមានគំហឹងជាប់ជានិច្ច។កាលនៅរស់បានធ្វេីួទានខ្លះតែចូលចិត្តផឹកសីុខួប ប្រមាទគ្រប់យ៉ាង។
១២. ពពួកប្រេតទី១២ មហិទ្ធិក
មានរូបរាងល្អពេញទី ជាស្តេច មានឬទ្ធីល្អគ្មានពីរ ។មានគ្រឿងសម្អាងល្អណាស់ តែវាតាស់ត្រង់ ក្នុងខ្លួនមានកាស្រេកឃ្លានជាខ្លាំង គ្មាន អ្វីឆីឡេីយ។ កាល់បេីបានឃេីញចំនីហេីយស្ទុះទៅចាប់បែរក្លាយជាភ្លេីងក្ដៅទៅវិញ។កម្មនេះ ព្រោះថាកាលខ្លួននៅរស់បានចូលបួស ក្នុងសាសនា តែប្រមាទ ឆបោកគ្រហស្ថ ប្លន់លាភសាសនា មិនគោរពវិន៌យជាដេីម្បី។
No comments:
Post a Comment