Tuesday, August 16, 2016

តេីរូបអ្វីខ្លះដែលអ្នកគួរយកមកដាក់តាំងនៅក្នុងការិយាល័យរបស់អ្នក

ជាការពិតណាស់ការរៀបចំបន្ទប់ការិយាល័យ របស់លោកអ្នកវាពិតជាសំខាន់ណាស់ក្នុងការបង្ហាញពីអំណាចនិង ភាពរុងរឿងនៃកន្លែងធ្វេីការ នោះ វាក៏ជួយលេីករាសីនៃកន្លែង ធ្វេីការយេីងដែល។

ក្រៅពីការ ជ្រេីសរេីស តុ កៅអី ដែលមានភាពរឹងមាំ ការ ជ្រេីសរេីសកន្លែងដាក់តុ និង កៅអីនៅក្នុងការិយាល័យអោយបានសមរម្យហេីយនោះ។ 
កត្តាមួយទៀត ដែលយេីងយកចិត្តទុកដាក់ដែលនោះគឺ រូបនិង និមិត្តសញ្ញា ដែលយេីង ត្រូវយកមកដាក់។
តេីយេីងគួរជ្រេីសរេីស រូបតាំងអ្វីខ្លះ?
ខាងក្រោមនេះជារូបភាពមួយដែលយេីងគួរពិចារណា។
១ រូបសត្វនាគ




រូបនាគដំណាង និង កែវចឹញ្ចឹមត្រី អោយភាពជោគជ័យក្នុងការងារ   ។ហេីយវាក៏ជួយបង្ហាញពី ការឡេីងដំណែង និងការងារ នានា។ យេីងគួរដាក់តាំង នៅទិសខាងត្បូង ឆៀងខាងកេិីត។
២ រូបមាន់គក និងដេីម បស្សី




ការដាក់តាំង រូបមាន់គក និង ដេីម បស្សី គឺអាចជួយ យេីង អោយចៀសផុត ពីអំពេីកាច់កុង ឈ្នានីស  និង ជួួយ បង្កបរិយាកាស ល្អប្រសេីរ  និងស្រូប យកថាពល អាក្រក់នានា ដែលនៅជំុវិញខ្លួន ក្នុង ពេលកំពុងធ្វេីការ។
កែរសម្រួល ៖ ចៅចិត្រ

Saturday, August 13, 2016

ត្រីចម្លែកទាំង ៥ប្រភេទដែលអ្នកស្មានមិនដល់ថាមានលេីលោក


នៅក្នុងពិភពលោកដ៏ធំល្វឹងល្វេងយេីងនេះគឺមានរឿងអត្តកំបាំងជាច្រេីនដែលមនុស្សលោកយេីងនេះមិនអាចដឹង ទោះបីេជាវិទ្យាសាស្រ្តរីកចម្រេីនយ៉ាងណាក៏ដោយ។ជាក់ស្ដែងនៅពេលនេះយេីងសូមលេីកមកបង្ហាញនូវជីវិត ដ៏ពិសេសនៅក្រោមជម្រៅនៃមហាសមុទ្រ ដ៏សែនជ្រៅដែលបានលាក់ទុកនៅប្រភេទត្រីចម្លែកជាច្រេីនដែលយេីង មិនធ្លាប់ស្គាល់មិនធ្លាប់ឃេីញ។
1. Orange Frog Fish


ត្រីប្រភេទនេះបានធ្វេីអោយមាន ការ ភ្ញាក់ផ្អេីលជាខ្លាំង ជាមួយ រូបរាង នឹងពណ៍របស់វា។ រឿងចម្លែកមួួយទៀត នោះគឺវាមានជេីង ។ហេីយវាមេីលទៅពេលវាបំលាស់ទីគឺ ដោយ ប្រេីជេីង ។
 

2 Longhorn Cowfish

វាមេីលទៅស្អាតទេ វាអាចលូតលាស់រហូតដល់ប្រវែង២០inch ហេីយ វាក៍ត្រូវបានគេយកទៅចិញ្ចឹមដេីម្បីលម្អផ្ទះផងដែល។ 

 

3 Balloon fish

មេីលទៅគួរអោយស្រលាញ់ព្រោះមុខ វាដស្រដែងទៅនិងangry bird ណាស់ត្រូវទេ។ តែបេីសិនជាយេីងខ្ញំុ ប្រាប់ថាវា ជា ត្រីមួយដែល សាហាវជាពស់វែក ទៅទៀតនោះតេីអ្នកទាំងអស់គ្នាជឿដែល ទេ។

 


4  Leafy Seadragon






ដូចមែកឈឺដែលទេ? វាជាត្រីមួយប្រភេទដែលត្រូវបាន គេកត់សម្គាល់ថាសម្បួរ នៅ South Australia ។ហេីយវាក៏មានរូបរាងដូចទៅនឹងសត្វនាគរបស់ចិនផងដែរ។



5 Flying Fish




ធ្លាប់តែឃេីញ ចាប ហេីរ តែពេលនេះ បែរជាមានត្រីហេីរទៅវិញ។តែវាគឺជា រឿងពិត គេច្រេីនប្រទះឃេីញ ត្រីប្រភេទនេះនៅមហាសមុទ្រ អាតាល្លងទិច បាសីុហ្វីក និង មហាសមុទ្រ Indian។






Tuesday, August 9, 2016

អត្ថប្រយោជន៍ដែលស្មានមិនដល់នៃ សំបកចេក


តេីអ្នកទាំងអស់គ្នាធ្លាប់ដឹងទេថាផ្លែចេកនិងសំបករបស់វាមានអត្ថប្រយោជន៏ដែលយេីងទាំងអស់គ្នាស្មានមិនដល់សម្រាប់សុខភាពរបស់យេីងរាល់ថ្ងៃ។
តេីវាមានប្រយោជន៍អ្វីខ្លះ?
១  ជួយអោយសក់ស្អាតៈ នៅពេលដែលស្បែកក្បាលកេីតអង្គែ ដោយសារ កម្តៅថ្ងៃ យេីងគ្រាន់តែកោសយកខាងក្នុងនៃសំបកចេកលាយជាមួយ ទឹកឃ្មំុ ច្របលចូលគ្នា អោយសព្វ ។ហេីយ សម្អាតសក់របស់អ្នកអោយបានស្អាត ហេីយយកគ្រឿងផ្សំដែលបានលាយ ទៅសព្វ ទុករយះពេល៣០នាទី សឹមលាងសំអាតចេញ។
២  ជួយកែអការះឈឺចុករួយ  ៖ នៅពេលអ្នកមានអការះឈឺចុករួយដៃជេីង គឺយេីងគ្រាន់តែយកសំបកចេកទៅឆ្អេីរលេីភ្លេីង អោយក្តៅ តិចៗ ហេីយយកទៅស្អំត្រង់ចំនុចឈឺចុករួយនោះ។
ក្រៅពីនេះដែលផ្លែចែក និង សំបកចេកក៏អាច ជួយធ្វេីអោយស្បែកទន់ស្អាត កែអាការះរមាស់ ជាពិសេស គឺជួយ ថែរក្សា សុខភាពរបស់ក្រពះយេីងអោយល្អផងដែល។

Sunday, August 7, 2016

ប្រេត





ជិតដល់រដូវបុណ្យភ្ជំុទៀតហេីយ តេីអ្នកទាំងគ្នានៅចាំបានដែលទេថា តេីពិធីបុណ្យនេះគេប្រារព្វឡេីងក្នុងគោលបំណងអ្វី?

បេីតាមដំណាលរៀងនិទានតៗគ្នាជាយូរមកហេីយបានបញ្ជាក់អោយយេីងឃេីញយ៉ាងច្បាស់ថាពិធីបុណ្យគេប្រារព្វឡេីងដេីម្បី​​​​សាយមាខផលដល់ពួកប្រេតដែលរស់នៅជាមួយនឹងផលកម្មដែលខ្លួនបានសាងកាលពីខ្លូនរស់នៅយ៉ាងលំបាកវេទនារកទីប្រៀបគ្មាន។ហេីយក្នុងនោះដែលពពួកប្រេតទាំងនោះត្រូវបានបែងចែកជា១២ ពួកទៅតាមកំរិតនៃផលកម្មរបស់ពួកគេ។


១.ពពួកប្រេតប្រភេទទី ១   វន្តាសា
ប្រេតប្រភេទនេះមានរូបរាងអាក្រក់ក្រៃ មាន មុខក្រញូវ ភ្នែកលួង ដុះរោមស្រម៉ូវ វៀចកំប៉ូវ ខ្លួនមានក្លិនខ្មួរ ស្គមដួចកុក ដំបៅពេញខ្លួន នៅរាប់រយលានឆ្នាំ។ប្រេតនេះសីុតែកំហាក មិនដែលស្គាល់បាយទឹកទេ។កម្មដែលបណ្តាលអោយពពួកគេរងផលកម្មបែបនេះព្រោះកាលពីនៅរស់គេជាមនុស្សដែលធ្វេីបុណ្យដោយមិនមានចិត្តជ្រះ មានចិត្តកាចឬស្យា ស្តោះដាក់អាហារអោយ អ្នកមានសីលខ្ពស់។
បែងចែកភោជន ស្មោកគ្រោក ខាកស្តោះដាក់ទីវត្តជាដេីម។
២. ពពួគប្រេតប្រភេទទី ២ កុណបាស
ប្រេតប្រភេទនេះ មានពោះធ្លាក់ស្រយោក សក់វែងអូសដី ច្រមុះខេីចខ្លី ក្បាលធំជាងខ្លួន គួរអោយខ្លាច។ ប្រេតប្រភេទនេះសីុតែសីុតែរបស់ដែលមានក្លិនស្អុយអាសោចិ ដូចជាខ្ទុះឈាម សាកសព ដែលស្អុយរលួយ ។តែខណះពួកគេសីុកាន់តែច្រេីន និងធ្វេីអោយកាន់តែឃ្លានទ្វេដង។
៣ ពពួកប្រេតទី៣ គូថទាទក
មាត់ខេីច ដុះរោមជិតឈឹងកខ្លី ក្បាលក្រមាងសក់ដុះខាងៗត្រចៀកកំបិុត រាងស្គូម ។ប្រេតប្រភេទនេះសីុតែលាមក មិនដែលស្គាល់បាយទេ។ផលកម្មនេះបណ្តាលមកពី ជាតិមុន ជាជនពាលា កោងកាចគម្រាមអ្នកបួសអោយឆានអាចម៍គោក្របី។
៤. ពពួកប្រេតទី៤ អគ្ខិជាលមុខ
ភ្លេីងឆេះរោលពេញប្រាណ រេក្បាលងងក់ ភ្លេីងចេញតាមរន្ធមាត់ របករលាត់ទាំងយប់ទាំងថ្ងៃ។ស្រេកទឹកខ្លាំងណាស់ ចុកសៀតរង ទុក្ខច្រេីនសព្វប្រការ។កាលខ្លួននៅរស់ជាមនុស្សចូលចិត្តលេងបញ្ឆោតគេ ។
៥ ពពួកប្រេតទី៥ សុចិមុខ
ប្រេតមានមាត់ស្រួចដូចម្ជុល ដៃជេីងធំៗ រាងទុលមុល ភ្នែកលៀក្រឡោត មានស្រែងពេញខ្លួន។ស្រេកឃ្លានអាហារណាស់ សីុមិនកេីតត្រង់មាត់ខ្លួនតូចពេក។កាលពីជាតិមុន មិនដែលធ្វេីបុណ្យ កំណាញ់រងកម្ម។
៦.ពពួកប្រេតទី៦ កណ្ហជិ
រាងធំខ្ពស់ ដូចយក្ស ច្រមុុះធំខ្លី កវែងនក្បាលផ្អៀង ដៃចេីងក្រញាង ដងខ្លួនដុះស្លែស្រមាញ រោមដុះដូចស្មៅ។ នៅពេលណាស្រេកឃ្លានពេលឃេីញទឹកឬ ចំណីអាហារ ហេីយបំរុងនិងបរិភោគតែបែរក្លាយជាភ្លេីង និង ដំថ្មទៅវិញ។កាលពីនៅរស់ ចូលចិត្តដឹកគរចូលវត្ត អោយគោរសីុដំណាំសង្ឃ មិនស្តាប់សង្ឃ ចចេស។


៧. ពពួគប្រេតទី៧ សុនិជ្ឈា

មានរូបរាងគ្រាំគ្រា ដុះកន្ទុយពីមាត់ ពោះកប៉ោង ច្រមុះកញ្ឆត ក្បាលដុះរោមស្គុល មាត់ស្អុយខ្មុខ្មោះ។បិរភោគអ្វីមិនកេីតទេព្រោះមាត់ដុះកន្ទុយ។កាលពីខ្លួននៅរស់ចូលចិត្តនិយាយចាក់ដោត ឡកឡេីយបញ្ឆោតបញ្ឈឹ និងចូលចិត្តញុញងអ្នកដទៃ។
៨ ពពួកប្រេតទី៨ សត្ថង្គ
មានរាងទុយមុយដំបៅពេញខ្លួន  សាច់ពោបពេញដោយពងរុយ សាច់ហេីម ពពុរ ភ្នែកធំទ្រយុក ក្លិនស្អុយគគ្រុក ច្រមុះវែង។ដោយសារតែការស្រេកឃ្លាន ខំយកដៃខ្វារ ហែកសាច់ខ្លួនសីុជាអាហារ។កាលពីនៅរស់ជាមនុស្សកោងកាចដាល់តបម៉ែពុក និង ប្រកាន់គំនិតក្រពេី។
៩ ពពូកប្រេតទី៩  បព្វតង្ត
មានដៃជេីងខ្លី ប្រហែលមួយគក់ ខ្លួនវែងជ្រងក់ ក្បាលតូចកខ្លី សាច់រឹងដី ភ្លេីងឆេះទាំងយប់ទាំងថ្ងៃ។ទោះបីជាស្រេកឃ្លានយ៉ាងណាក៏មិនស្លាប់ដោយសារតែអំណាចនៃកម្មដែលខ្លួនបានសាង។កាលនៅរស់ចូលចិត្តអំពេីរកាប់សម្លាប់ បង្ហិនបង្ហោច។
១០ ពពួកប្រេតទី១០ អជតរង្គ
មានខ្លួនជាពស់ ក្បាល់ជាសត្វខ្លា ជួនក្បាលជាឆ្មារ ឬ គោរក្របីក៏មាន។កម្មទាំងនេះកាលខ្លួននៅរស់ចូលចិត្តប្រព្រឹត្តិប៉ោឡែ កោងកាច មាត់រអិល ជេរអ្នកមានគុណជាដេីម។
១១ ពពូកប្រេតទី១១ វិមានិក 
មានរូបធំទ្រមឹង រាងធាត់ក្រអាញដុះរោមជិត  ពោះប៉ោង ត្រង់ភ្លឹង ។មានក្តីសុខទុក្ខស្មេីរគ្នាដៃមាន កាន់អាវុធ ចិត្តកាច សាហាវ ក្នុងចិត្តមានគំហឹងជាប់ជានិច្ច។កាលនៅរស់បានធ្វេីួទានខ្លះតែចូលចិត្តផឹកសីុខួប ប្រមាទគ្រប់យ៉ាង។
១២. ពពួកប្រេតទី១២ មហិទ្ធិក
មានរូបរាងល្អពេញទី ជាស្តេច មានឬទ្ធីល្អគ្មានពីរ ។មានគ្រឿងសម្អាងល្អណាស់ តែវាតាស់ត្រង់ ក្នុងខ្លួនមានកាស្រេកឃ្លានជាខ្លាំង គ្មាន អ្វីឆីឡេីយ។ កាល់បេីបានឃេីញចំនីហេីយស្ទុះទៅចាប់បែរក្លាយជាភ្លេីងក្ដៅទៅវិញ។កម្មនេះ ព្រោះថាកាលខ្លួននៅរស់បានចូលបួស ក្នុងសាសនា តែប្រមាទ ឆបោកគ្រហស្ថ ប្លន់លាភសាសនា មិនគោរពវិន៌យជាដេីម្បី។





Friday, August 5, 2016

Tip Of Smile: Khmer Folk Tale

Tip Of Smile: Khmer Folk Tale: The Boastful Man Once upon the time, there was a man named" Neay Khvek". He was born in a poor family. He was not o...

Tip Of Smile: Khmer Folk Tale

Tip Of Smile: Khmer Folk Tale: The Boastful Man Once upon the time, there was a man named" Neay Khvek". He was born in a poor family. He was not o...